ស្ថានទូតចិនប្រចាំនៅកម្ពុជា ចេញសេចក្តីថ្លែងការណ៍ទាំងយប់តាមហ្វេសប៊ុក

រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ស្ថាទូតចិនប្រចាំនៅកម្ពុជា បានបង្ហោះនៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឲ្យដឹងថា៖ «វ៉ាក់សាំងកូវីដដែលជាជំនួយជំហានទី ៣ របស់ចិនជូនចំពោះកម្ពុជាបានមកដល់រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមេសា ជំនួយឥតសំណងជំហានទី ៣ របស់ភាគីចិនជូនចំពោះភាគីកម្ពុជាជាវ៉ាក់សាំងកូវីដ ចំនួន ៤០ម៉ឺនដូស បានមកដល់រាជធានីភ្នំពេញតាមរយៈជើងហោះហើរស៊ីវិល។ នេះជាជំនួយឥតសំណងរបស់ចិនជាវ៉ាក់សាំងជំហានទី ៣ បន្ទាប់ពីជំហានទី ១ ចំនួន ៦០ម៉ឺនដូស និងជំហានទី២ ចំនួន ៧០ម៉ឺនដូស។

3

ចិន និងកម្ពុជាជាបងប្អូនល្អប្រៀបដូចដៃនិងជើង ជាដៃគូល្អដែលស្គាល់ចិត្តគ្នាទៅវិញទៅមក។ ក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស រដ្ឋាភិបាល និងប្រជាជនចិន តែងឈរជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាជានិច្ច រួមគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ។ បច្ចុប្បន្ន ក្រោមស្ថានភាពដ៏តឹងតែងនៃជំងឺវីរុសកូវីដ-១៩ក្នុងប្រទេសកម្ពុជា ភាគីចិនតែងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់នឹងជំងឺវីរុសតាមគ្រប់មធ្យោបាយជាមួយភាគីកម្ពុជា។

1

ម៉្យាងវិញទៀត ភាគីចិនបានប្រគល់ជំនួយនិងវ៉ាក់សាំងតាមការបញ្ជាទិញយ៉ាងទាន់ពេលវេលា ជូនដល់ភាគីកម្ពុជា មួយវិញទៀតក៏បានជួយភាគីកម្ពុជាលើកកម្ពស់សមត្ថភាពក្នុងការតេស្តរកជំងឺវីរុសកូវីដ-១៩។ មន្ទីរពិសោធន៍តេស្តសំណាកក្នុងខេត្តព្រះសីហនុ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ជូនចំពោះប្រទេសកម្ពុជា ត្រូវបានប្រគល់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីប៉ុន្មានថ្ងៃមុន។

ដើម្បីជួយអ្នកជំងឺកូវីដមានអាការៈធូរស្បើយ ភាគីចិនថ្មីៗនេះ បានផ្តល់ជំនួយជាឱសថបុរាណចិន LIANHUA QINGWEN ដែលមានតម្លៃសរុប ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់ក្រសួងសុខាភិបាលកម្ពុជា។

4

ទាំងនេះ បានបង្ហាញពីមិត្តភាពដ៏សែនជ្រាលជ្រៅបំផុតរបស់ប្រជាជនចិនជូនចំពោះប្រជាជនកម្ពុជា។ យើងខ្ញុំជឿជាក់ថា ស្ថិតក្រោមម្លប់បារមីដ៏ត្រជាក់ត្រជំរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាប្រាកដជាអាចពុះពាររាល់ឧបសគ្គ និងអាចយកឈ្នះយ៉ាងជោគជ័យជាមួយជំងឺវីរុសកូវីដ-១៩ក្នុងពេលឆាប់ៗនេះជាមិនខាន»៕

5

2