អាជ្ញាធរខេត្តកំពង់ធំ រកឃើញមានកើតជំងឺកូវីដ-១៩ ចំនួន ០៤នាក់ថ្មីទៀត

ខេត្តកំពង់ធំ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ ប្រកាសព័ត៌មានបានរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន ០៤នាក់ នៅភូមិព្រៃវែង ឃុំទ្រៀល ស្រុកតាំងគោក រួមមាន៖

១-ឈ្មោះ រស់ ស្រៀង ភេទស្រី អាយុ ៥២ឆ្នាំ, ២-ឈ្មោះ សួន គីមហួយ ភេទស្រី អាយុ ២៩ឆ្នាំ, ៣-ឈ្មោះ សើរ គីមឆេង ភេទស្រី អាយុ ១២ឆ្នាំ និង៤-ឈ្មោះ ធី អាលីហ្សា ភេទស្រី អាយុ ២ខែ។ អ្នកទាំង៤ខាងលើ ជាប់ពាក់ព័ន្ធនឹងឈ្មោះ ឌឹម សុឃឿន ដែលបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

Image_2021 04 29_07 19 38