អាជ្ញាធរខណ្ឌសែនសុខ ចុះត្រួតពិនិត្យគោលដៅបិទខ្ទប់ ក្នុងតំបន់លឿងទុំ មាន ៣សង្កាត់

ខណ្ឌសែនសុខ៖ នៅយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោក លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានដឹកនាំកំលាំងចុះត្រួតពិនិត្យគោលដៅតាមផ្លូវដែលត្រូវបិទខ្ទប់ ក្នុងតំបន់លឿងទុំ ចំនួន០៣សង្កាត់ គឺសង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម និងសង្កាត់គោកឃ្លាង

អនុវត្តតាមលិខិតលេខ០៩៧/២១ សសរ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើកំលាំងសរុប ២៥៦នាក់ បែងចែកជា ៤ភូមិសាស្ត្រ និង ៣៤គោលដៅ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។ ប្រភពពីៈ រដ្ឋបាលខណ្ឌសែនសុខ

1

2

3

4

5

6

7