អ្នកលួ.ចឆ្លងទៅខេត្តព្រៃវែង ចំនួន ០២នាក់ទៀត រកឃើញមានជំងឺកូវីដ-១៩

ខេត្តព្រៃវែង៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រៃវែង បានបង្ហោះនៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឲ្យដឹងថា៖ «ការឆ្លងរាលដាលជំងឺកូវីដ-១៩ ថ្ងៃនេះ មិនទាន់ថមថយនៅឡើយទេ ខេត្តព្រៃវែងយើងបានយកសំណាក អ្នកដែលលួ.ចធើ្វដំណើរពីរាជធានីភ្នំពេញមកស្រុកកំចាយមារ ជាលទ្ធផលរកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន ២នាក់៖

១-ឈ្មោះ ទៀង សុខុម បានយកសំណាកទៅពិនិត្យ ថ្ងៃទី ២៥/០៤/២០២១ (យកលើកទី២) លទ្ធផលវិជ្ជមានកូវីដ-១៩

២-ឈ្មោះ អៀង ឃុន បានយកសំណាកទៅពិនិត្យ ថ្ងៃទី ២៥/០៤/២០២១ (យកលើកទី៣) លទ្ធផលវិជ្ជមានកូវីដ-១៩

បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការទប់ស្កាត់យ៉ាងច្រើនជាបន្តបន្ទាប់ក៏ដោយ»៕

Image_2021 04 29_06 54 39

Image_2021 04 29_06 54 46