កម្មករដែលគេចវេសពីកន្លែងធ្វើចត្តាឡីស័ក និងតំបន់បិទខ្ទប់ អាជ្ញាធរខេត្តព្រះសីហនុ នឹងបង្កកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ សូមជម្រាបជូនដំណឹងដល់បងប្អូនដែលជាបុគ្គលិក កម្មករ និយោជិត នៅរោងចក្រផលិតស្បែកជើង ញូវ ស្តារ ដែលបានផ្អាកដំណើរការជាបណ្តោះអាសន្ននោះ

ត្រូវផ្តល់វត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កនៅតាមលំនៅដ្ឋាន ឬទីសំណាក់របស់ខ្លួន ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួនតាមបទបញ្ជាផ្ទៃក្នុង បែរជាមានកម្មករមួយចំនួនតូចបានលួចគេចចេញពីកន្លែងធ្វើចត្តាឡីស័កទៅវិញ។ ទង្វើនេះជាការប្រព្រឹត្តិដោយចេតនា បំពានលើសេចក្តីជូនដំណឹង និងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវលិខិតជូនដំណឹងនេះ ដូចខាងក្រោម៖

Image_2021 04 29_06 47 32