ទៀតហើយ! អ្នកដែលបានចូលរួមបុណ្យស.ព និងបានទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ចំនួន ០២នាក់ រួសរាន់ទៅយកសំណាកជាបន្ទាន់

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុសូមជម្រាបជូន លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជ្រាបថា ៖ វេលាម៉ោង ២រសៀល នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មានស្ត្រី ០២នាក់៖ ឈ្មោះ ធើង ពៅ (ជើង ពៅ) អាយុ ៤៥ឆ្នាំ និងឈ្មោះ ប៊ុន ផា អាយុ ៥៥ឆ្នាំ ស្នាក់នៅក្រុមទី១៤ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានចូលរួមពិធីដង្ហែសពជីដូន ទៅបូជានៅវត្តឥន្ទញាណ (វត្តក្រោម)។ ហើយនៅវេលាម៉ោង ៣រសៀល អ្នកទាំងពីរទៅធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ-១៩។

រដ្ឋបាលខេត្តព្រះសីហនុសូមអំពាវនាវដល់ លោក លោកស្រី ដែលបានចូលរួមពិធីបុណ្យស.ពនោះ ឬធ្លាប់បានប្រាស្រ័យទាក់ទងជាមួយស្ត្រីទាំងពីរនាក់នេះ សូមប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ នៅវេទិកា ៧មករា នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាកផង)៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖

Image_2021 04 29_06 31 45