ថ្ងែនេះ រកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ៦៩៨នាក់ និងជាសះស្បើយ ៩៩៤នាក់

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៩៨នាក់បន្ថែមទៀត ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន ៩៩៤នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕

ក្នុងអ្នកដែលរកឃើញអ្នកឆ្លងថ្មី ៦៩៨នាក់ មានករណីឆ្លងសហគមន៍ ៦៩៧នាក់ និង អ្នកដំណើរពីបរទេស ០១ នាក់ រួមមាន៖

១-រាជធានីភ្នំពេញ ៥៥៨នាក់

២-ខេត្តព្រះសីហនុ ១៦ នាក់

៣-ខេត្តបន្ទាយមានជ័យ ៤៣នាក់

៤-ខេត្តកណ្ដាល ៧២ នាក់

៥-ខេត្តកំពង់ស្ពឺ ០៣ នាក់

៦-ខេត្តតាកែវ ០៣ នាក់

៧-ខេត្តពោធិ៍សាត់ ០២នាក់

គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ 🇰🇭

- អ្នកឆ្លងសរុប= ១១៧៦១ នាក់

- អ្នកជាសះស្បើយ= ៤៦៩៨នាក់

- អ្នកកំពុងព្យាបាល= ៦៩៦៨ នាក់

- អ្នកស្លាប់= ៨៨ នាក់

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1

2

3

4

5

6