រកឃើញឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ០៣នាក់បន្ថែមទៀត នៅស្រុកបរិបូណ៌

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំង ជាពិសេសប្រជាពលរដ្ឋដែលធ្លាប់ពាក់ព័ន្ធនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ឲ្យបានជ្រាបថា ខេត្តកំពង់ឆ្នាំងរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ០៣នាក់បន្ថែមទៀត ដែលមានរាយនាមដូចខាងក្រោម៖

១-ឈ្មោះ ង្វៀង យាំងហៀវ ភេទប្រុស អាយុ ៥២ឆ្នាំ ជាជនជាតិវៀតណាម

២-ឈ្មោះ តុង ធីគា ភេទស្រី អាយុ ៤៨ឆ្នាំ ជាជនជាតិវៀតណាម

៣-ឈ្មោះ តុង អៀង ភេទស្រី អាយុ ១០ឆ្នាំ ជាជនជាតិវៀតណាម

ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់មកប្រគល់សំណាក នៅមន្ទីរពេទ្យបង្អែកបរិបូណ៌ ព្រមទាំងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

2 (2)