អាជ្ញាធរខេត្តតាកែវ រកឃើញជនជាតិចិន ២នាក់ និងខ្មែរម្នាក់ ឆ្លងជំងឺកូវីដ-១៩ នៅក្នុងរោងចក្រមួយកន្លែង

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តតាកែវ បានជូនដំណឹងជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន អំពីអត្តសញ្ញាណអ្នកមានលទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន ០៣រូប ដែលជាករណីឆ្លងរាលដាលក្នុងរោងចក្រ ភីវី អ៊ីនដាសស្ទ្រី (ឯ.ក) ដែលមានទីតាំងនៅឃុំសំពត់សរ ស្រុកបាទី ខេត្តតាកែវ។

អ្នកទាំង៣នាក់ ដែលមានវិជ្ជមានជំងឺកូវីដ-១៩ រួមមាន៖

១-ឈ្មោះ វុធ សុខេន ភេទស្រី អាយុ ៣០ឆ្នាំ ជាកម្មការិនីរោងចក្រ

២-ឈ្មោះ Huang Hu ភេទប្រុស អាយុ ៤៨ឆ្នាំ ស្នាក់នៅរោងចក្រ

៣-ឈ្មោះ Wang Guo Qin ភេទស្រី អាយុ ៤៦ឆ្នាំ ស្នាក់នៅរោងចក្រ

រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់មកប្រគល់សំណាក នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកសុ្រកបាទី ព្រមទាំងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

2