Tik Tok បញ្ចេញមុខងារថ្មីមួយនេះដឹងតែអែមទៀតហើយ

ភ្នំពេញ៖ ទូអ៊ីន(Douyin)គឺជាឈ្មោះជាភាសាចិនរបស់កម្មវិធី TikTok ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ByteDance មានមូលដ្ឋាននៅទីក្រុងប៉េកាំង បានដាក់ឲ្យដំណើរការមុខងារថ្មីសម្រាប់បណ្ដាញសង្គមរបស់ខ្លួនកាលពីថ្ងៃច័ន្ទ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រាន់តែអង្រួនទូរស័ព្ទដៃរបស់ខ្លួនគឺអាចស្វែងរកមិត្ដថ្មីៗដែលនៅជិតៗខ្លួន។

1

លក្ខណៈពិសេសដែលមានឈ្មោះថា Dou Yi Dou ដែលបកប្រែថា "អង្រួន" អាចឱ្យអ្នកប្រើកម្មវិធី Tik Tok អង្រួនទូរស័ព្ទរបស់ខ្លួន និងឃើញអ្នកផ្សេងទៀតដែលនៅក្បែរគ្នានៅក្នុងបញ្ជីមិត្តភក្តិរបស់ខ្លួន។ វាដំណើរការប្រហាក់ប្រហែលនឹងកម្មវិធីរបស់ WeChat ដែរ។

2

ដើម្បីលើកទឹកចិត្ដអ្នកប្រើប្រាស់ឱ្យសាកល្បងមុខងារថ្មីDouyin(Tik Tok)បានធ្វើPromotionរយៈពេល ៥ ថ្ងៃដែលផ្ដល់ឱកាសដល់អ្នកប្រើប្រាស់ក្នុងការឈ្នះរង្វាន់ដូចជាគូប៉ុងKFC បន្ទាប់ពីអង្រួនទូរស័ព្ទរបស់ពួកគេ និងរាប់អានមិត្ដភក្ដិថ្មីៗ។

3

Tik Tok បានសាកល្បងមុខងារសង្គមផ្សេងទៀតកាលពីឆ្នាំមុន រួមទាំងសមត្ថភាពក្នុងការហៅជាវីដេអូទៅកាន់មនុស្សចម្លែក និងលេងហ្គេមជាមួយពួកគេបាន មុខងារនេះមិនត្រូវបានផ្តល់ឲ្យអ្នកប្រើប្រាស់ទូទៅនោះទេ និងនៅក្នុងខែកុម្ភៈ Tik Tok ក៏បានចាប់ផ្តើមដំណើរការធ្វើសាកល្បងមុខងារថ្មីគឺការទូទាត់សាច់ប្រាក់ផងដែរ។

4