លោកអ្នកធ្លាប់ទៅធនាគារមួយនេះទេ អតិថិជនម្នាក់កើតជំងឺកូវីដ-១៩ បានទៅទទួលសេវាកម្មនៅទីនោះ

ភ្នំពេញ៖ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ-១៩ មានអតិថិជនម្នាក់បានទៅទទួលសេវាកម្ម នៅធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB Bank) ទីតាំងសិ្ថតនៅ អាគារលេខ33C-D វិថីឆេកូស្លូវ៉ាគី(១៦៩) សង្កាត់វាលវង់ ខណ្ឌ៧មករា។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទទួលសេវាកម្ម នៅទីតាំងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាខាងលើ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ចាប់ពីម៉ោង១២:៥១នាទី ដល់ម៉ោង ១៣:១៤ និងពីម៉ោង ១៣:៥៨ ដល់ម៉ោង ១៤:២០៕

Image_2021 04 28_16 41 06