ឃា.ត់ខ្លួនមន្រ្តីនគរ.បាលម្នាក់ និងជនជាតិចិន ៤នាក់ ដោយព្យាយាមធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់គោលដៅបិទខ្ទប់

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ បានឃា.ត់ខ្លួនមន្រ្តីនគរ.បាលម្នាក់ និងជនជាតិចិន ៤នាក់ ជាបន្តបន្ទាប់ ខណៈពេលដែលព្យាយាមធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់គោលដៅបិទខ្ទប់ដោយពុំមានលិខិតស្នាម ចំណុចរង្វល់មូលតាព្រហ្មគល់ស្ពានជ្រោយចង្វារខាងកើត ក្នុងភូមិទី៣ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

1

បន្ទាប់ពីឃា.ត់ខ្លួន មន្រ្តីនគរ.បាល និងជនជាតិចិន ២នាក់ សុខចិត្តទទួលនូវការផាកពិន័យ ក្នុងម្នាក់ៗ ចំនួន ២លាន់៥សែនរៀល។ ចំណែក ជនជាតិចិន២នាក់ទៀត ពុំមានប្រាក់ត្រូវបានបញ្ជូន ទៅកាន់មណ្ឌលចត្តាឡីស័ក ព្រែកព្នៅ។

2

មន្រ្តីនគរបាល ដែលល្មើសនឹងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ត្រូវបានសមត្ថ.កិច្ចឲ្យដឹងថា ឈ្មោះ ផាត់ សារ៉េត អាយុ៥៤ ឆ្នាំ ឋានន្តរស័កថ្នាក់វរៈសេនីយ៍ត្រី នៅនាយកដ្ឋានអង្គរក្ស មានលំនៅផ្ទះលេខ២៩ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែក ជនជាតិចិនចំនួន ៤នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ។

3

អភិបាលរងខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា មន្រ្តីនគរបាលម្នាក់ រួមទាំងជនជាតិចិន ត្រូវបានឃា.ត់សួរនាំ ធ្វើដំណើរដោយថ្មើរជើងឆ្លងគោលដៅបិទខ្ទប់ ដោយពុំមានឯកសារធ្វើដំណើរឆ្លងកាត់៕

4

ប្រភពពីៈ ហ្វេសប៊ុក