ក្រសួងបំភ្លឺ! រឿងលក់ទំនិញ ក្រោយរងមតិវាយប្រហាររិះគន់មួយចំនួន

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីបំភ្លឺ ស្ដីពីការលក់ផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ ដោយក្រសួងពាណិជ្ជកម្ម សម្រាប់ប្រជាពលរដ្ឋរស់នៅកនុងតំបន់ក្រហម។ ខ្លឹមសារនៃសេចក្ដីបំភ្លឺនេះបានសរសេរថា ដោយមានការផ្តល់មតិយោបល់ជាចំហក្នុងន័យស្ថាបនា ក៏ដូចជាការផ្សព្វផ្សាយព័ត៌មានមិនពិត

និងមតិវាយប្រហារបន្ទុចបង្អាក់សកម្មភាពរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងការបង្ហោះរូបភាពមួយចំនួននៅក្នុងបណ្ដាញសង្គម ដែលមានលក្ខណៈបំភ្លៃការពិត និងច្នៃប្រឌិតព័ត៌មានបង្កឲ្យមានការភាន់ច្រលំដល់សាធារណជន បង្កចលាចលក្នុងសង្គម និងធ្វើឲ្យបាត់បង់ទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលពីសំណាក់មហាជនក្នុងបណ្តាញសង្គម និងពីប្រជាពលរដ្ឋនៅមូលដ្ឋានបិទខ្ទប់បណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងជួបប្រទះការលំបាក

និងខ្វះខាតស្បៀងអាហារមូលដ្ឋាន ក្រសួងពាណិជ្ជកម្មមានកិត្តិយស សូមឆ្លើយបំភ្លឺជូនសាធារណជនមេត្តាជ្រាបអំពី អាណត្តិ និងភារកិច្ចសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការងារលក់ផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយលក់ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម។

ដើម្បីជ្រាបកាន់តែច្បាស់សូមអានសេចក្ដីបំភ្លឺលម្អិតខាងក្រោម៖

1

2