ដល់ក៏! អ្នកដឹកជញ្ជូនកើតកូវី១៩ មាននរណាខ្លះធ្លាប់ទទួលកញ្ចប់អីវ៉ាន់ពីហាងមួយនេះ?

ភ្នំពេញ៖ យោងតាមផេកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានបញ្ជាក់ពីករណីអ្នកជំងឺកូវីដ១៩ ជាបុគ្គលិកធ្វើការ ខាងផ្នែកដឹកជញ្ជូននៅក្នុងហាងលក់គ្រឿងសមុទ្រ រតនាស្រីទូច។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានអំពាវនាវសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬទទួលកញ្ចប់អីវ៉ាន់ពី ហាងលក់គ្រឿងសមុទ្រ រតនាស្រីទូច ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១០ ផ្លូវ២៨១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។

1

សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។