សូមប្រុងប្រយ័ត្ន! រកឃើញអ្នកកើតជំងឺកូវីដ-១៩ នៅហាងកាហ្វេ រុក្ខា (ជិតស្ដុបដេអិន)

យោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ នៅហាងកាហ្វេ រុក្ខា (ជិតស្ដុបដេអិន) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៩៣ ផ្លូវលេខ១២២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ដោយអ្នកកើតជំងឺកូវីដ-១៩ បានទៅហូបកាហ្វេ និងលេងអុក ជារៀងរាល់ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែមេសា រហូតដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចូលទៅហាងកាហ្វេខាងលើ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

Image_2021 04 28_14 15 27