រដ្ឋបាលខេត្ដត្បូងឃ្មុំ ប្រកាសករណីស្លា.ប់ចំនួន ០១នាក់ដោយសារជំងឺកូវីដ១៩

ភ្នំពេញ៖ នៅពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្ដត្បូងឃ្មុំបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីស្លា.ប់ជនជាតិខ្មែរចំនួន ០១នាក់ ស្ដ្រីអាយុ៤៦ឆ្នាំ ដោយសារជំងឺកូវីដ១៩។ រដ្ឋបាលខេត្ដបានប្រាប់អំពីអត្ដសញ្ញាណអ្នកស្លា.ប់មានឈ្មោះ សុខ គឹមសឿន ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិរកាធំ ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ការស្លា.ប់នេះត្រូវបានធ្វើរោគវិនិច្ឆ័យដោយក្រុមគ្រួពេទ្យបានបង្ហាញថាអ្នកជំងឺស្លា.ប់ដោយសារជំងឺកូវីដ១៩។

សូមបងប្អូនប្រជាពលរដ្ឋឲ្យបន្តគោរព និងយកចិត្តទុកដាក់ ចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ហើយអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល និងសេចក្តីសម្រេចនានាស្តីពីវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីចៀសផុតការឆ្លងរាលដាល ដល់ក្រុមគ្រួសារ និងសហគមន៍។

សូមអានសេចក្ដីលំអិតខាងក្រោម៖

1