ក្រុងប៉ោយប៉ែត រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៦៩នាក់ ក្នុងនោះជនជាតិបរទេស ១២៣នាក់

អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត រឿន សុធី បានឲ្យដឹងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ថា៖ ក្រោយពេលរកឃើញវិជ្ជមានកូវីដ-១៩ លើជនជាតិឥណ្ឌូនេស៊ីម្នាក់ឈ្មោះ ចនហាន់ ស៊ូហាន់តូ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅផ្ទះជួលបូរីដួងច័ន្ទ ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ហើយ អាជ្ញាធរខេត្តជាការណែនាំពីក្រសួងសុខាភិបាលបានបិទខ្ទប់ការចេញចូលនៅចំណុចក្រហមចំនួន៤ទីតាំង ក្នុងសង្កាត់ប៉ោយប៉ែត។

1

2

ដោយមានការណែនាំពីឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសុខាភិបាល មន្ត្រីជំនាញបានយកសំណាកប្រជាពលរដ្ឋខ្មែរ និងជនបរទេស បានចំនួន១.៣៨៧នាក់ (ស្រី ៣៦០នាក់) ក្នុងនោះមានជនជាតិខ្មែរចំនួន ៥៤៤នាក់ ស្រី២៥៣នាក់ ត្រូវបានក្រសួងសុខាភិបាលកម្ពុជាប្រកាសលទ្ធផលជាផ្លូវការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ មានចំនួន ១៦៩នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ីចំនួន ១២០នាក់ ជនជាតិចិនចំនួន ៣នាក់ ខ្មែរចំនួន ៤៦នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យ៕

3

4

ប្រភពពីៈ ហ្វេសប៊ុក