ថ្នាំ LIANHUA QINGWEN ដែលគេដឹងថាសម្រាប់ព្យាបាលជំងឺកូវីដ១៩ត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឲ្យប្រើប្រាស់

ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញលិខិតអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំបូរាណចិនម្យ៉ាងឈ្មោះ LIANHUA QINGWEN ដែលគេដឹងថាសម្រាប់ព្យាបាលជំងឺកូវីដ១៩។ ថ្នាំ LIANHUA QINGWEN ត្រូវបានអនុញ្ញាឲ្យមានការប្រើនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួនរួចហើយមានដូចជា ថៃ ឡាវ។

1

2

បើតាមលោកចាងយុនលីងជាអគ្គនាយករងរបស់ក្រុមហ៊ុនឱសថ Yiling Pharmaceutical បានមានប្រសាសន៍ថា ថ្នាំនេះមានប្រសិទ្ធិភាពដើរតួយ៉ាងសំខាន់ក្នុងការការពារ និងត្រួតត្រាមេរោគកូវីដ១៩ នៅក្នុងប្រទេសចិន និងនៅក្នុងពិភពលោកមិនឲ្យរីកសាយភាយបាន។ ថ្នាំ LIANHUA QINGWEN ត្រូវបានរដ្ឋាភិបាលចិន និងអាជ្ញាធរមូលដ្ឋានផ្តល់ការអនុញ្ញាតផ្ដល់ជូនអ្នកជំងឺ COVID-១៩សម្រាប់ការព្យាបាល ។

3

4