គ្រូពេទ្យមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជួយសម្រាលកូនជូនអ្នកជំងឺកូវីដ-១៩

ភ្នំពេញ៖ យោងតាមផេករបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានឲ្យដឹងថាក្នុងរយៈពេល០២ថ្ងៃគឺថ្ងៃទី២៤ និង២៥ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីជួយសម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ បានចំនួន០២នាក់។

5

នៅព្រឹកថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០២១ គ្រូពេទ្យ បានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តសម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀត (ជាកូនទី ៤) បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និងកូន (កូនប្រុស 3,3kg) ។

1

4

នៅយប់ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០២១ វេលម៉ោង ១៩:២៥នាទីនេះ គ្រូពេទ្យបានជួយសម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀត (ជាកូនទី ៥ មានទំងន់ 4kg) បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និងកូន។

6

9

យើងខ្ញុំសូមអរគុណចំពោះទឹកចិត្ដដ៏ថ្លៃថ្លារបស់ក្រុមគ្រូពេទ្យទាំងអស់ដែលខិតខំព្យាបាល និងជួយសង្គ្រោះអ្នកជំងឺកូវីដ១៩ ដើម្បីឲ្យប្រទេសជាតិយើងឆ្លងផុតពីគ្រោះដ៏កាចសាហាវនៃជំងឺនេះ។

សូមបងប្អូនប្រជាពលរដ្ឋឲ្យបន្តគោរព និងយកចិត្តទុកដាក់ ចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ហើយអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល និងសេចក្តីសម្រេចនានាស្តីពីវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីចៀសផុតការឆ្លងរាលដាល ដល់ក្រុមគ្រួសារ និងសហគមន៍។

2

3

7

8