អាជ្ញាធរខេត្តក្រចេះ ចេញសេចក្តីណែនាំស្តីពីការបន្តពង្រឹងអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីណែនាំ ការបន្តពង្រឹងអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលមាន ៣ចំណុចសំខាន់ៗ៖

១-គ្រប់ផ្សាររដ្ឋ និងផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈ ត្រូអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការសុខាភិបាល។

២-ហាមការជួបជុំប្រមូលផ្តុំគ្នាច្រើន ការពិសាគ្រឿងស្រវឹង និងការចាក់បាសរាំកំសាន្តក្នុងផ្ទះ។

៣-ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក និងឃុំសង្កាត់

ត្រូវមានវិធានការដោយម៉ឺងម៉ាត់ចំពោះអ្នកធើ្វដំណើរចេញពីតំបន់ដែលមានផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវបន្តការពង្រឹងវិធានការសុខាភិបាល ការអនុវត្តវិធានការធ្វើចត្តាឡីស័កចំពោះអ្នកធ្វើដំណើរដែលវិលត្រឡប់មករស់នៅ ឬស្នាក់នៅរយៈពេលវែងនៅក្នុងភូមិសាស្ត្រដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីណែនាំ ដូចខាងក្រោម៖

2