គណៈសង្ឃនាយក៖ ប្រគេនដំណឹងដល់ព្រះមេគណរាជធានី/ខេត្ត ករណីវិជ្ជមានជំងឺកូវីដ-១៩ ភិក្ខុ មួយអង្គ

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ សេចក្តីប្រគេនដំណឹងរបស់ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមប្រគេនដល់ព្រះមេគណរាជធានី/ខេត្តស្តីពី ករណីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។

គណៈសង្ឃនាយក សូមប្រគេនដំណឹងដល់ព្រះគណទាំង ២៥រាជធានី/ខេត្ត ជា្របថា ភិក្ខុ ប៊ូ ផាត គង់នៅវត្តស្ទឹងហាវ ខេត្តព្រះសីហនុ គ្រូពេទ្យបានពិនិត្យរកឃើញមានវិជ្ជមានកូវីដ-១៩ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប។

ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងរឹតបន្តឹងការអនុវត្តវិធានការសុខភាពរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣ការពារ និង៣កុំ ក្នុងវិធានការពារវីរុសកូវីដ-១៩ គណៈសង្ឃនាយក សូមធ្វើការណែនាំដូចខាងក្រោម៖

(សូមមើលលិខិតប្រគេនដំណឹង)

2