អាជ្ញាធរ ពង្រឹងការអនុវត្តវិធានការក្នុងការធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្ត្រខេត្តរតនគីរី

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគីរី បានចេញសេចក្តីណែនាំ ស្តីពីការពង្រឹងការអនុវត្តវិធានការក្នុងការធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្ត្រខេត្តរតនគិរី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

នៅក្នុងលិខិតនោះដែរ ដើម្បីរួមចំណែកការពារអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាពសង្គម ព្រមទាំងកាន់បន្ថយហានិភ័យក្នុងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ស្ទើរគ្រប់ទីកន្លែងគួរឲ្យព្រួយបារម្ភ

និងក្នុងគោលបំណងដើម្បីបន្តប្រយុទ្ធ និងទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តរតនគីរី សូមណែនាំដល់គណៈបញ្ជាការឯកភាពគ្រប់ក្រុង ស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការចាំបាច់មួយចំនួនដូចខាងក្រោម៖

(សូមមើលលិខិតសេចក្តីណែនាំ)

2

3