ក្រោយជាពីជំងឺកូវីដ-១៩ ជនប្រុសស្រី ២នាក់ ត្រូវរងការផាកពិន័យដែលល្មើសវិធានការរដ្ឋបាល

មន្ត្រីនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានសហការជាមួយមន្ទីរពេទ្យបង្អែកអ្នកលឿង ចុះធ្វើការផាកពិន័យអន្តរការណ៍ទៅលើបុគ្គលពីររូប ដែលល្មើសនឹងវិធានការរដ្ឋបាល ចូលមកមូលដ្ឋាន មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ឆាំ វីនឌី ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកលក់បន្លែនៅសង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ បានចូលមកដល់មូលដ្ឋាននៅថ្ងៃទី៨ មេសា ២០២១ នៅភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។ រកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៥ មេសា ២០២១ សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអ្នកលឿងបានជាសះស្បើយហើយ។

1

២-ឈ្មោះ យៀវ លន ភេទស្រី អាយុ៤៦ឆ្នាំ ជាកម្មករសំណង់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលបានចូលមកមូលដ្ឋាននៅថ្ងៃទី១០ មេសា ២០២១ មានទីលំនៅភូមិស្វាយចេក ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។ រកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៥ មេសា ២០២១ សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអ្នកលឿងបានជាសះស្បើយហើយ។

2

អ្នកទាំងពីរនាក់ខាងលើនេះ ត្រូវបានផាកពិន័យក្នុងម្នាក់ៗ ១.០០០.០០០រៀល តាមសេចក្តីសម្រេចលេខ៤៤សសរ ចែងក្នុងមាត្រា៤ នៃអនុក្រឹត្យលេខ ៥៧អនក្រ ចុះថ្ងៃទី៣១ មីនា ២០២១ អោយទៅបង់ប្រាក់នៅសាលាស្រុកពាមរក៍ តាមការកំណត់រយៈពេល៣០ថ្ងៃ៕

ប្រភពពីៈ ហ្វេសប៊ុក