មិនធម្មតាទេ! ប្រើសុទ្ធតែរថយន្ដRolls Royes លួចដឹកចិន០៣នាក់

ភ្នំពេញ៖ នៅថ្ងៃទី២៧ខែមេសាឆ្នាំ២០២១នេះអាជ្ញាធរបានចាប់ឃាត់ទុករថយន្តសេរីទំនើបមួយគ្រឿងម៉ាកRolls Royes ពាក់ស្លាកលេខ កម្ពុជា BRS.7377 បើកបរដោយបុរសម្នាក់ដែលមិនទាន់ស្គាល់អត្តសញ្ញាណ បានដឹកជនជាតិចិនចំនួន០៣នាក់ ប្រុស២នាក់ និងស្រី១នាក់ ឆ្លងកាត់តំបន់ត្រួតពិនិត្យរបស់កងកម្លាំង។

1

2

ទីតាំងដែលឃាត់រថយន្ដល្មើសនេះស្ថិតនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាកន្លែងគោលដៅត្រួតពិនិត្យគល់ស្ពានជ្រោយចង្វារត្រើយខាងលិច នាម្តុំរង្វង់មូលគួចកាណុង។ ពេលនេះ រថយន្ត និងមនុស្សពាក់ព័ន្ធត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីធ្វើការសាកសួរ ដើម្បីបន្តទៅតាមនិតិវិធីច្បាប់។

3

4