ខេត្ដកំពង់ឆ្នាំងសម្រេចបិទខ្ទប់ភូមិចំនួន០២ នៅស្រុកបរិបូណ៍

ភ្នំពេញ៖ នៅថ្ងៃទី២៧ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្ដកំពង់ឆ្នាំងបានចេញសេចក្ដីសម្រេចស្ដីពី ការបិទខ្ទប់ភូមិសាស្ដ្រភូមិឆ្នុកទ្រូ និងភូមិកំពង់ព្រះ ស្រុកបរិបូណ៍ ខេត្ដកំពង់ឆ្នាំង ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុង “ព្រឹត្ដិការណ៍សហគមន៍ ២០កុម្ភៈ”។ រដ្ឋបាលខេត្ដកំពង់ឆ្នាំងសម្រេចបិទខ្ទប់ភូមិសាស្ដ្រនេះក្នុងរយៈពេល២សប្ដាហ៍ គិតចាប់ពីថ្ងៃទី២៧ ខែមេសានេះតទៅ។

សូមបងប្អូនប្រជាពលរដ្ឋឲ្យបន្តគោរព និងយកចិត្តទុកដាក់ ចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ហើយអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល និងសេចក្តីសម្រេចនានាស្តីពីវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីចៀសផុតការឆ្លងរាលដាល ដល់ក្រុមគ្រួសារ និងសហគមន៍។

សូមអានសេចក្ដីលំអិតខាងក្រោម៖

1

2

3