ទីតាំងតំបន់ក្រហមនិងតំបន់បិតខ្ទប់ រកឃើញវិជ្ជមានកូវីដ១៩ សរុបចំនួន ១៧នាក់

ភ្នំពេញ៖ គិតត្រឹមវេលាម៉ោង១៤÷០០នាទី ថ្ងៃទី២៧ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតំបន់ក្រហម ចំណុចបន្ទប់ជួល ក្រុមទី៥ ភូមិថ្មី និង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លទ្ធផលរកឃើញ វិជ្ជមានកូវីដ១៩ សរុបចំនួន ១៧នាក់ ស្រី៩នាក់ ស្ថិតនៅទីតាំងតំបន់ក្រហម និង តំបន់បិទខ្ទប់ ។

1

2

សូមបងប្អូនប្រជាពលរដ្ឋឲ្យបន្តគោរព និងយកចិត្តទុកដាក់ ចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ហើយអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល និងសេចក្តីសម្រេចនានាស្តីពីវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីចៀសផុតការឆ្លងរាលដាល ដល់ក្រុមគ្រួសារ និងសហគមន៍។

3

4

5