សូមប្រុងប្រយ័ត្ន! រកឃើញអ្នកកើតជំងឺកូវីដ-១៩ នៅក្រុមហ៊ុន អិមវីអិល តាដា (TADA)

យោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ នៅក្រុមហ៊ុន អិមវីអិល តាដា (TADA) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៩៧ ផ្លូវលេខ ៥៩០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រកឃើញមានអ្នកកើតជំងឺកូវីដ-១៩ ១នាក់ ជាបុគ្គលិកធ្វើការ ហើយបានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិកផ្សេងៗទៀតជាច្រើននាក់។ អ្នកជំងឺកូវីដរូបនេះ នៅក្នុងក្រុមហ៊ុនខាងលើ គិតចាប់ពីថ្ងៃទី១៧ ខែមេសា រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងញឹកញាប់ជាមួយបុគ្គលិកធ្វើការនៅក្រុមហ៊ុនខាងលើ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

2