បង្ក្រាបដំណាំកញ្ឆា ២ទីតាំង លើផ្ទៃដីប្រមាណ១២៦ម៉ែត្រក្រឡា នៅស្រុកគិរីវង់

ខេត្តតាកែវ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៧.៣០នាទី ក្រោមការដឹកនាំពីសំណាក់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ អំពីការបង្ក្រាបដំណាំកញ្ឆានៅមូលដ្ឋានខេត្ត ជាពិសេសក្នុងស្រុកគិរីវង់។

កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ បានឡើងរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆា ដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន០២ទីតាំង អាងស្តុបទឹក០២ នៅចំណុចដុបខាងលិចភ្នំតូច ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ១២៦ម៉ែត្រក្រឡា។

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

1

2

3

4

ប្រភពពីៈ ស្នងការដ្ឋាននគរបាលខេត្តតាកែវ