សមត្ថ.កិច្ចចាប់ឃា.ត់ខ្លួនមនុស្ស ៥នាក់ ពិន័យម្នាក់ៗ ២លានរៀល ក្រោយជួបជុំផឹកជុំគ្នា

ភ្នំពេញ៖ សមត្ថ.កិច្ចអធិការដ្ឋាននគរបាលខណ្ឌកំបូល កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ និងសន្តិសុខសាលាខណ្ឌកំបូល ដែលដឹកនាំដោយលោក ទ្រី ណារ៉េត នាយករងរដ្ឋបាលសាលាខណ្ឌ បានឃា.ត់ខ្លួនមនុស្សចំនួន ៥នាក់ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ២លានរៀល ពាក់ព័ន្ធករណីល្មើសវិធានការបិទខ្ទប់ ដែលប្រមូលផ្តុំគ្នាផឹ.កស៊ី នៅចំណុចភូមិព្រៃកុដ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងទៀតថា អ្នកល្មើសនឹងវិធានការរដ្ឋបាលខាងលើ រួមមាន៖ ១-ឈ្មោះ កង វុទ្ធី អាយុ៦០ឆ្នាំ, ២-ឈ្មោះ នុត សាវី អាយុ៤២ឆ្នាំ, ៣-ឈ្មោះ កាយ គ្រិះស្នា អាយុ២៩ឆ្នាំ, ៤-ឈ្មោះ ឆិល សាន់ អាយុ៤៣ឆ្នាំ និង ៥-ឈ្មោះ ម៉ី រឿន អាយុ ៤១ឆ្នាំ។

អ្នកទាំង៥នាក់ខាងលើ ត្រូវបានប្រគល់ជូនមន្ត្រីនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីអនុវត្តន៍នីតិវិធីពិន័យអន្តរការណ៍ក្នុងម្នាក់ៗ ត្រូវពិន័យអន្តរការណ៍ ២លានរៀល ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕

1

2

3

4

5

ប្រភពពីៈ ហ្វេសប៊ុក