ថ្ងៃនេះ រកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ៥០៨នាក់ និងជាសះស្បើយ ១២៧នាក់

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥០៨នាក់បន្ថែមទៀត ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន ១២៧នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕

អ្នកដែលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៥០៨នាក់ គឺឆ្លងសហគមន៍ទាំងអស់ រួមមាន៖

១-រាជធានីភ្នំពេញ ២៤៨ នាក់

២-ខេត្តព្រះសីហនុ ៤៧ នាក់

៣-ខេត្តបន្ទាយមានជ័យ ៧៣ នាក់

៤-ខេត្តកណ្ដាល ១៣៥ នាក់

៥-ខេត្តតាកែវ ០២ នាក់

៦-ខេត្តព្រៃវែង ០២ នាក់

៧-ខេត្តកំពង់ស្ពឺ ០១ នាក់

គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ 🇰🇭

- អ្នកឆ្លងសរុប= ១១០៦៣ នាក់

- អ្នកជាសះស្បើយ= ៣៧០៤ នាក់

- អ្នកកំពុងព្យាបាល= ៧២៧០ នាក់

- អ្នកស្លាប់= ៨២ នាក់

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោម៖

1

2

3

4

5

6