ទេសចរណ៍អវកាស! ឆ្នាំនេះក្រុមហ៊ុនSpaceX របស់Elon Musk នឹងបញ្ជូនមនុស្សទៅកាន់តារាវិថី

សព្វថ្ងៃការប្រណាំងប្រជែងខាងអវកាសកំពុងកើនកំដៅឡើងខណៈដែលគម្រោងទេសចរណ៍តាមអវកាសជាច្រើនកំពុងលេចឡើង ក្រុមហ៊ុនអវកាសទាំងនោះសន្យាផ្តល់ជូនអ្នកធ្វើដំណើរនូវបទពិសោធន៍ទេសចរណ៍ថ្មីនៅទីអវកាស។

កាលពីខែមីនាក្រុមហ៊ុនអាមេរិកចាប់ផ្តើមដំណើរការគំរោង The Gateway Foundation នៃផែនការធ្វើសណ្ឋាគារអវកាសលើកដំបូងនៅឆ្នាំ ២០២៧ខាងមុខ ។

ស្ថានីយ៍ Voyager Station នឹងអាចទទួលភ្ញៀវបានរហូតដល់ ២៨០នាក់ និងសមាជិកនាវិកចំនួន១១២ នាក់ ដែលមានទំហំ ៥ ម៉ឺនម៉ែត្រការ៉េ នឹងមានរាងដូចកង់រថយន្ដ វិលយឺតៗ ដើម្បីបង្កើតទំនាញដែលស្រដៀងទៅនឹងអ្វីដែលមាននៅលើភពព្រះច័ន្ទ។

1

ទន្ទឹមនឹងនេះក្រុមហ៊ុន Axiom Space មានមូលដ្ឋាននៅហ៊ូស្តុន បានបង្ហាញផែនការស្ថានីយ៍អវកាសAxStation ដែលធ្វើឡើងសម្រាប់ទទួលអវកាសយានិករបស់ខ្លួន ក៏ដូចជាអវកាសយានិកដទៃទៀត រួមទាំងអ្នកទេសចរផងដែរ ស្ថានីយ៍អវកាសនឹងត្រូវសាងសង់ភ្ជាប់ទៅនឹងស្ថានីយ៍អវកាសអន្តរជាតិ។

Scene Composition: Litho, Frame 22

នៅឆ្នាំ ២០២៨ AxStation នឹងត្រៀមខ្លួនផ្តាច់ចេញនិងបង្កើតស្ថានីយ៍អវកាសដែលអាចហោះហើរបានដោយសេរីបន្ទាប់ពីស្ថានីយ៍អវកាសអន្តរជាតិត្រូវបានរំលាយ។

យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Axiom Space ក្រុមហ៊ុនមានគម្រោងនឹងចាប់ផ្តើមបញ្ជូនអ្នកទេសចរណ៍នៅខែមករា ឆ្នាំ២០២២ ក្រុមអ្នកធ្វើដំណើរអវកាសមានចំនួន៤នាក់ រៀងរាល់ ៦ខែម្ដង ទៅស្ថានីយ៍អវកាសអន្តរជាតិ។

2

ក្រុមហ៊ុនអាមេរិកមួយឈ្មោះថា Virgin Galactic ថ្មីៗនេះបានបង្ហាញយានអវកាសថ្មីបំផុតរបស់ខ្លួនឈ្មោះថា VSS Imagine ដែលរចនាឡើងដើម្បីដឹកអ្នកដំណើរទៅកាន់ទីអវកាស។ ការធ្វើសាកល្បងយានអវកាសនេះនឹងចាប់ផ្តើមក្នុងពេលឆាប់ៗ ដោយគ្រោងទុកសម្រាប់ក្នុងរដូវក្តៅ នៅVirgin Galactic ក្នុងរដ្ឋ New Mexico សហរដ្ឋអាមេរិក។

3

គូប្រជែងធំបំផុតរបស់ក្រុមហ៊ុន Virgin Galactic គឺ SpaceX ក៏មានភាពមមាញឹកដែរ។ ក្រុមហ៊ុនអវកាសរបស់ Elon Musk បានលក់ជើងហោះហើររាប់ពាន់លានដុល្លាររួចហើយ ដែលគម្រោងនោះមានឈ្មោះថា“ បេសកកម្មស៊ីវិលដំបូងគេបង្អស់របស់ពិភពលោក” ។

SpaceX CEO Elon Musk Unveils Company's New Manned Spacecraft, The Dragon V2

គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំនេះ ទេសចរណ៍ដែលមានរយៈពេល ៣ថ្ងៃ ត្រូវបានទិញដោយមហាសេដ្ឋី Jared Isaacman។ គេនឹងឃើញមានតែមហាសេដ្ឋី និងមនុស្ស ៣នាក់ផ្សេងទៀត ដែលគ្មាននរណាម្នាក់ជាអវកាសយានិកអាជីព នឹងហោះហើរជុំវិញភពផែនដីក្នុងគន្លងគោចរ។

5

អតិថិជនរបស់ SpaceX ម្នាក់ទៀតគឺមហាសេដ្ឋីជនជាតិជប៉ុន Yusaku Maezawa កំពុងស្វែងរកសមាជិកនាវិកចំនួន ៨នាក់ សម្រាប់គម្រោង dearMoon របស់គាត់ដែលជាបេសកកម្មរយៈពេលមួយសប្តាហ៍ហោះទៅកាន់ព្រះច័ន្ទ ដែលគ្រោងធ្វើឡើងនៅឆ្នាំ ២០២៣ ។

6

ទោះបីជាមានការប្រកួតប្រជែងក៏ដោយ ក៏អ្នកជំនាញមានសុទិដ្ឋិនិយមថានៅថ្ងៃអនាគតទេសចរណ៍ទៅកាន់ទីអវកាសនិងមានកំណើន។ យោងតាមធនាគារស្វីសUBS ទីផ្សាររបស់ជំនួញនេះនឹងមានតម្លៃរហូតដល់ ៣ពាន់លានដុល្លារនៅ ក្នុងឆ្នាំ២០៣០ ។

7

8

9