អាជ្ញាធរខេត្តមណ្ឌលគិរី ចុះពិនិត្យការស្ថាបនា កែលម្អបរិវេណសំណង់ រូបនាគ និងរូបសេះស ព្រមទាំងពិនិត្យទីតាំងទុកបូជា និងបញ្ចុះសពអ្នកជំងឺកូវីដ-១៩

នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី រួមទាំងលោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ លោកឧត្តមសេនីយទោ ឡោ សុខា ស្នងការនគរបាលខេត្ត និងមន្រ្តីជំនាញ

បានអញ្ជើញចុះពិនិត្យមើលលើការសាងសង់សំណង់ រូបនាគ និង រូបសេះស ដើម្បីកែលម្អសួរច្បាសែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ ឲ្យមានសោភ័ណ្ឌ និងមានភាពស្រស់បំព្រង ដើម្បីធ្វើយ៉ាងណា បង្កើនសក្តានុពលវិស័យទេសចរ និងកែប្រែមុខមាត់ថ្មីរបស់ខេត្ត ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

1

2

ក្នុងការចុះត្រួតពិនិត្យនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានណែនាំដល់មន្រ្តីជំនាញ ត្រូវសហការគ្នា ក្នុងការរៀបចំកែលម្អនៅសំណង់ រូបនាគនិងរូបសេះស ជិតរង្វង់មូលគោព្រៃ ឲ្យកាន់តែមានចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកទស្សនាកំសាន្តនៅលើទឹកដីនៃខេត្តមណ្ឌលគិរី ក្នុងការរួមចំណែកបង្កើនសក្តានុពលវិស័យទេសចរ និងដើម្បីកែប្រែមុខមាត់ថ្មីរបស់ខេត្ត ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

3

4

បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តចុះពិនិត្យទីតាំងសំណង់សាងសង់សម្រាប់ទុកបូជា និង បញ្ចុះសពជនរងគ្រោះស្លាប់ដោយសារជំងឺកូវីដ-១៩ ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ៕

5

6

ប្រភពពីៈ ហ្វេសប៊ុក