ពលករខ្មែរចំនួន ៩នាក់ បម្រុងលួចឆ្លងដែនពីខេត្តសៀមរាបទៅការងារធ្វើនៅប្រទេសថៃ

កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ១៩.០០នាទី សមត្ថកិច្ចនគរបាលស្រុកស្វាយចេក បានឃាត់ខ្លួនពលករខ្មែរចំនួន ០៩នាក់ បម្រុងលួចឆ្លងដែនពីខេត្តសៀមរាបទៅការងារធ្វើនៅប្រទេសថៃ។

1

លោកអធិការនគរបាលស្រុកស្វាយចេក ជា ឈ្លូញ បានឲ្យដឹងថា ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ពលករចំណាក់ស្រុកខុសច្បាប់ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ការពាររីករាលដាលក្នុងសហគមន៍ ហើយកម្លាំងនគរវរៈការពារព្រំដែនគោក បានសហការជាមួយកម្លាំងនគរបាលស្រុកស្វាយចេក បានឃាត់ខ្លួនពលកខ្មែរចំនួន ៩នាក់(ស្រី ៧នាក់) និងម៉ូតូ២គ្រឿង ដែលជាអ្នកដឹកជញ្ជូនត្រូវបានរត់គេចខ្លួនបន្សល់ទុកតែម៉ូតូ។

2

ក្រោយពីបានធ្វើការសាកសួរពលករទាំងអស់នោះ បានឲ្យដឹងថា ពួកគាត់មកពីខេត្តសៀមរាប បម្រុងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃតាមរយៈមេខ្យល់។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បានបញ្ជូនពលករទាំងនោះទៅធ្វើចត្តាឡីស័កស្រុកស្វាយចេក ចំណែកម៉ូតូអ្នកដឹកជញ្ជូន២គ្រឿងដែលម្ចាស់រត់ចោល ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក៕

3

ប្រភពពីៈ ហ្វេសប៊ុក