ថៃបំបែកំណត់ត្រាថ្មី៖ អ្នកស្លា.ប់ដោយសារកូវីដ-១៩ ១៥នាក់ និងអ្នកឆ្លងថ្មី ចំនួន ២,១៧៩ករណី

នៅប្រទេសថៃ ចំនួននៃអ្នកស្លា.ប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅថ្ងៃអង្គារនេះ បន្ទាប់ពីនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង បានរាយការណ៍ពីអ្នកស្លា.ប់ចំនួន ១៥នាក់ និង អ្នកឆ្លងថ្មីចំនួន ២,១៧៩ករណី។

ក្នុងចំណោមករណីថ្មីទាំង ២,១៧៩ករណី មានចំនួន ២,១៤៩ករណី ជាការឆ្លងក្នុងសហគមន៍ ២៥ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្តសកម្ម និង ៥ករណី គឺជាការនាំចូល ហើយអ្នកជំងឺមានចំនួន ២៥,៩៧៣នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមេសានេះ ប្រទេសថៃ មានករណីឆ្លងកូវីដសរុប ៥៩,៦៨៧ករណី ស្លា.ប់១៦៣នាក់ និងជាសះស្បើយ ៣៣,៥៥១នាក់៕

1

2

3

ប្រភពពីៈ Reuters