អាជ្ញាធរខេត្តសៀមរាប បើកឲ្យចេញ-ចូលទីតាំងអាជីវកម្មដ្ឋាន និងផ្ទះ ចំនួន១៧ នៅក្រុងសៀមរាប

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹង ស្តីពីបើកការចេញ-ចូលឡើងវិញ ទីតាំងអាជីវកម្មដ្ឋាន និងផ្ទះ ចំនួន១៧ ស្ថិតក្នុងភូមិសាស្ត្រក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។

នៅក្នុងលិខិតនោះ បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឲ្យបានជ្រាបថា ចំពោះករណីពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ អ៊ឹង ខៃលី ភេទប្រុស មុខរបរអ្នកលក់គ្រឿងក្រអូប នៅផ្សារក្រោម រស់នៅភូមិក្រាញ់ សង្កាត់សៀមរាប ដែលរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ដែលរដ្ឋបាលខេត្តសម្រេចបិទទីតាំងអាជីវកម្មដ្ឋាន និងផ្ទះ ចំនួន ១៧៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹង ដូចខាងក្រោម៖

2