ថ្លៃណាស់! កាបូបមួយនេះតម្លៃ $39K របស់ក្រុមហ៊ុន Louis Vuitton (LV)

បារាំង៖ ម៉ាកផលិតផលបារាំង Louis Vuitton ដែលមានអក្សរកាត់ LV បានបញ្ចេញម៉ូដផលិតជាច្រើន តែផលិតផលមួយកំពុងទាក់ទាញការចាប់អារម្មណ៍ពីអតិថិជនក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងា ឆ្នាំ២០២១នេះ ដែលបានដាក់បង្ហាញនៅទីក្រុងប៉ារីសកាលពីខែមករា ពេលនេះកំពុងចាប់ផ្ដើមបញ្ចេញលក់លើទីផ្សារ។

1

2

លោកVirgil Abloh ដែលជានាយកច្នៃប្រឌិតសំភារៈរបស់បុរស ហើយក៏ជាស្ថាបនិកស្លាកយីហោ Off-White បានបង្កើតកាបូបរបស់បុរសដែលមានរាងដូចយន្ដហោះដែលដាក់លក់ក្នុងតម្លៃ ៣៩.០០០ ដុល្លារ ។

3

ទោះជាយ៉ាងណាក៏ដោយ Abloh មិនមែនជាអ្នករចនាម៉ូដដំបូងគេ ដែលបង្កើតកាបូបដែលមានរូបរាងប្លែកៗមើលទៅកំប្លែងនោះទេ។ ការច្នៃម៉ូដរបស់គាត់គឺចង់បង្កើតការរំភើប និងការភ្ញាក់ផ្អើលជាជាងការដែលបង្កើតឡើងសម្រាប់ផ្ដោតទៅលើតែការលក់។

4

កាបូបអ្នករចនាម៉ូដជនជាតិអាមេរិកThom Browne ដែលរចនាឡើងមានរូបរាងដូចសត្វឆ្កែ ជាទីពេញចិត្ដរបស់តារាល្បីៗជាច្រើនប្រើវា រួមទាំង Janelle Monae សម្រាប់តម្លៃចាប់ពី ២៦.០០០ ដុល្លាររហូតទៅដល់ ៣០.០០០ដុល្លារសម្រាប់ម៉ូដែលស្បែកក្រពើ។

5

6

7

8