ឃា.ត់ខ្លួនមនុស្ស ១៤នាក់ ជួបជុំលេងល្បែងស៊ីសង និងផឹ.កស៊ី ល្មើសនឹងវិធានការសុខាភិបាល

សមត្ថកិច្ចនៃអធិការនគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ១៤នាក់ ដែលជួបជុំលេងល្បែងស៊ីសង និងផឹកស៊ីល្មើសនឹងវិធានការសុខាភិបាល កាលវេលាម៉ោង ១៨:៤៥នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។

1

2

កម្លាំងល្បាតអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានចុះឃា.ត់ខ្លួនមនុស្សចំនួន ១៤នាក់ ដែលជួបជុំលេងល្បែង ផឹ.កស៊ីល្មើសនឹងវិធានការសុខាភិបាល នៅចំណុចផ្លូវកែវចិន្តា ភូមិ ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

3

4

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បានបញ្ជូនបុរសទាំង១៤នាក់ ទៅធ្វើតេស្តកូវីដ១៩ និងធ្វើចត្តាឡីស័ក នៅព្រែកព្នៅ។ ចំណែកម៉ូតូ ៣ គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ពេលចប់ចត្តាឡីស័ក ចំនួន១៤ថ្ងៃ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

5

ប្រភពពី៖ ស្នងការនគរបាលរាជធានីភ្នំពេញ