ជនជាតិថៃ ៧នាក់ មកស្រុកខ្មែរគ្មានច្បាប់ និងបំរុងឆ្លងដែនទៅប្រទេសថៃវិញ ត្រូវសមត្ថកិច្ចចាប់ឃា.ត់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១ កម្លាំងសមត្ថកិច្ចចម្រុះឈរជើងតាមខ្សែបន្ទាត់ព្រំកម្ពុជា-ថៃ បានឃាត់ខ្លួនជនជាតិថៃចំនួន ៧នាក់ នៅចំណុចភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលមកស្រុកខ្មែរគ្មានឯកសារគ្រប់គ្រាន់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃវិញ។

1

តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា កម្លាំងចម្រុះក្នុងនោះមាន កម្លាំងនគបាលប៉ុស្ដិ៍សង្កែ បានសហការ ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងបេង កម្លាំងផ្នែកយោធាសឹករងខេត្តបន្ទាយមានជ័យ និងកម្លាំងយោធាវរៈ៥១១ បានចុះប្រតិបត្តិការទប់ស្កាត់បានជនជាតិថៃចំនួន៧នាក់ ក្នុងនោះមានស្រី២នាក់ បម្រុងលួ.ចឆ្លងដែនទៅប្រទេសថៃវិញ។

ក្រោយពីសមត្ថកិច្ចសួរនាំ ជនជាតិថៃទាំង៧នាក់នោះ បានឲ្យដឹងថា ពួកគាត់មកពីខេត្តឈៀងរ៉ាយ ប្រទេសថៃ មកស្នាក់នៅក្រុងប៉ោយប៉ែតរយៈពេល១សប្តាហ៍ហើយ ដើម្បីធ្វើការងារ បន្ទាប់មកត្រឡប់ទៅប្រទេសថៃវិញក៏ត្រូវសមត្ថកិច្ចឃា.ត់ខ្លួនតែម្តង។

បន្ទាប់ពីធ្វើការសាកសួរកម្លាំងសមត្ថកិច្ចចម្រុះ បានប្រគល់ពួកគាត់ជូនផ្នែកជំនាញនៃអធិការដ្ឋានស្រុកម៉ាឡៃ ដើម្បីបន្តនីតិវិធី៕

2

3

ប្រភពពីៈ Cambodiapolice