អាជ្ញាធរស្រុកល្វាឯម ចុះត្រួតពិនិត្យបច្ចេកទេសផ្សារអរិយក្សត្រ ដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ជំងឺកូវីដ-១៩

លោក យី យ៉េន អភិបាលស្រុករង តំណាងលោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម អមដំណើរដោយលោក ហេង សុផល អធិការស្រុកល្វាឯម រួមជាមួយអាជ្ញាធរកងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសតូបផ្សារហនុមាន ហៅ ផ្សាអរីយក្សត្រ ដែលមានទីតាំងនៅក្នុង ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ដើម្បីធានាអោយបាននូវសុវត្ថិភាព មានគម្លាតត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

1

2

សូមបញ្ជាក់ថា នៅពេលដែលរៀបចំតូបផ្សារមានលក្ខណៈបច្ចេកទេសត្រឹមត្រូវរួចរាល់ហើយ អាជ្ញាធរនឹងដាក់ដំណើរការផ្សារហនុមាន(ផ្សារអរីយក្សត្រ)នេះ ឲ្យមានដំណើរការលើការលក់ដូរទៅលើគ្រឿងឧបភោគបរិភោគ ដែលសំខាន់ចាំបាច់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃដូចជា ត្រី សាច់ បន្លែ ផ្លែឈើជាដើម បន្ទាប់ពីបានបិទផ្សារនេះមួយរយៈក្រោយពីរកឃើញមានអ្នកវិជ្ជមានកូរីដ-១៩ ចំនួនពីរនាក់កាលពីពេលកន្លងទៅ៕

3

4

5