ម្ចាស់ភោជនីយដ្ឋាន ២កន្លែង ផ្តល់ទីតាំងរៀបចំកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ក្រុងប៉ោយប៉ែត

កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ និងថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះ លោក តាំង ប៊ុនហេង ម្ចាស់ភោជនីយដ្ឋានតាំងប៊ុនហេង និងលោក គឹម ប៊ុនអ៊ី ហៅតាឡាក់ ដែលជាម្ចាស់ភោជនីយដ្ឋាន គឹម ប៊ុនអី បានផ្តល់ទីតាំងសម្រាប់ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩។

2

3

ខណៈពេលដែលភូមិសាស្ត្រក្រុងប៉ោយប៉ែត ត្រូវបានបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចេញ-ចូល ក្រោយពេលរកឃើញវិជ្ជមានកូវីដ-១៩ លើជនជាតិឥណ្ឌូនេស៊ីដែលត្រូវឆ្លងកូវីដ-១៩ ក្នុងសហគមន៍ ដែលកំពុងយកចិត្តទុកដាក់ពីអាជ្ញាធរក្រុងប៉ោយប៉ែត និងស្ថាប័នសមត្ថកិច្ចទាំងបីស្ថាប័ន កំពុងការពារចំណុចក្រហមដែលត្រូវបានបិទខ្ទប់ ដើម្បីបង្ការទប់ស្កាត់កូវីដ-១៩មិនឲ្យរីករាលដាលក្នុងសហគមន៍។

4

5

ឯកឧត្តមអភិបាលខេត្ត បានកោតសសើរខ្ពស់ចំពោះម្ចាស់ភោជនីយដ្ឋានទាំង២កន្លែងនេះ ដែលមានទឹកចិត្តចូលរួមលះបង់ដើម្បីសង្គមជាតិ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ហើយជាក់ស្តែងពេលភោជនីយដ្ឋានទាំង២នេះ បានបាញ់ទឹកលាង និងបោសសម្អាត រៀបចំគ្រែជាច្រើន ដែលត្រូវបានរៀបចំដោយកងកម្លាំងទាំងបីស្ថាប័ន កំពុងខិតខំយកចិត្តទុកដាក់ត្រៀមបម្រុងទុកការពារជាមុន៕

6

7

8

ប្រភពពីៈ ហ្វេសប៊ុក