សមាជិកគ្រួសាររបស់កញ្ញា យ៉េយ៉េ ចំនួន ១៨នាក់ រកឃើញមានជំងឺកូវីដ-១៩

កាលពីថ្មីៗនេះ តារាភេទទី៣ យ៉េយ៉េ បានបង្ហោះសារដ៏ក្រៀមក្រំ ថ្លែងទាំងហួសចិត្តថា “វាជារឿងមួយនឹកស្មានមិនដល់សម្រាប់ក្រុមគ្រួសារខ្ញុំ មនុស្សខ្ញុំចូលចិត្តធ្វើបុណ្យជួយគេទាំងខ្លួនជាមនុស្សក្រ ចុះហេតុអីបុណ្យដែលខ្ញុំធ្វើមិនជួយការបន់ផ្សងរបស់ខ្ញុំវិញខ្លះ បងខ្ញុំ ២គ្រួសារ ៦នាក់ ត្រូវសម្រាកព្យាបាល នៅកោះពេជ្រ មួយគ្រួសារទៀត ៤នាក់ សម្រាកព្យាបាលនៅសាលាជំពូវ័ន មួយគ្រួសារទៀត ៤នាក់ នៅបូរីពិភពថ្មីសែនសុខ ឣ្នកផ្ទះខ្ញុំ ៤នាក់ទៀត ហេតុឣី។ ស៊ូៗទាំងឣស់គ្នាឆាប់បានត្រលប់មកផ្ទះយើងរៀងៗខ្លួនវិញណា (បញ្ជាក់ខ្ញុំមិនដែលបាន ទៅជួបពួកគាត់ទេគាត់ឆ្លងមកពីឣ្នកក្នុងភូមិ)”។

បើតាមការបញ្ជាក់ឲ្យដឹងពីតារា យ៉េយ៉េ បានលើកឡើងថា បងប្អូនរបស់នាង ចំនួន៣គ្រួសារ ដែលមានសមាជិកសរុប ១៨នាក់ សុទ្ធតែឆ្លងកូវីដ-១៩ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅកន្លែងផ្សេងៗគ្នា ចំណែកឯខ្លួនក៏កំពុងព្យាបាលកូវីដផងដែរ៕

1

2

3

ប្រភពពីៈ ហ្វេសប៊ុក