អាជ្ញាធរខេត្តកណ្តាល បើកកិច្ចប្រជុំបន្ទាន់ទាំងយប់ បន្ទាប់ពីរកឃើញមានការឆ្លងជំងឺកូវីដ-១៩កាន់តែខ្លាំង នៅរោងចក្រមួយចំនួន

ខេត្តកណ្តាល៖ដោយស្ថានការណ៍ នៃការផ្ទុះរាលដាលជំងឺកូវីដ-១៩ មានការឆ្លងរាលដាលកាន់តែខ្លាំង ទៅលើកម្មករ-កម្មការិនី បម្រើការងារនៅរោងចក្រមួយចំនួន ស្ថិតនៅស្រុកអង្គស្នួល នាវេលាម៉ោង២ យប់រំលងអធ្រាត្រ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១

1

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យសភាពការណ៍ និងធ្វើការប្រជុំជាបន្ទាន់ នៅក្នុងបរិវេណសាលាស្រុកអង្គស្នួល ដើម្បីពិភាក្សាបន្ថែម រិះរកមធ្យោបាយបន្តកំណត់មុខសញ្ញា ស្រាវជ្រាវស្វែងរកអ្នកសង្ស័យជាប់ពាក់ព័ន្ធដោយផ្ទាល់ ដោយប្រយោល យកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩៕

2

3

4

5

6

7

ប្រភពៈ រដ្ឋបាលខេត្តកណ្តាល