ចុះបង្ក្រាបអាល់កុលក្លែងក្លាយ ៤៥០,៥លីត្រ នៅផ្ទះសំណាក់ ក្នុងក្រុងព្រៃវែង

លោក អ៊ុត សុភាព ប្រធានសាខាការពារអ្នកប្រើប្រាស់ការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តព្រៃវែង នៅរសៀលថ្ងៃទី២៦ខែមេសា ឆ្នាំ២០២១ ក្រោយពីមន្ត្រីជំនាញទទួលបានព័ត៌មាននៃការស៊ើបអង្កេតនៅតាមតូបលក់អាល់កុលក្លែងក្លាយមក វេលាម៉ោង ៤.០០នាទី

2

មន្ត្រីជំនាញក៏បានសហការជាមួយអាជ្ញាធរដែនដី ជាពិសេសព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង បានចុះទៅបង្ក្រាបកន្លែងលក់ និងចែកចាយអាល់កុលក្លែងក្លាយ ១កន្លែង មានទីតាំងនៅផ្ទះសំណាក់ណាវី ស្ថិតនៅភូមិ ៥ សង្កាត់កំពុងលាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។

3

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញមានអាល់កុលដែលជាមេតាណុល ចំនួន ១២កាន និង ១៦៣ដប ស្មើនឹង ៤៥០,៥លីត្រ៕

1

4

ប្រភពពីៈ មន្ទីរសារព័ត៌មានខេត្តព្រៃវែង