បន្តសុពលភាពលិខិតអនុញ្ញាត ឬធ្វើចរាចរណ៍ ក្នុងតំបន់បិទខ្ទប់រាជធានីភ្នំពេញ រហូតដល់ថ្ងៃទី៥ ឧសភា

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីកាបន្តសុពលភាពលិខិតអនុញ្ញាត ឬធ្វើចរាចរណ៍ ក្នុងតំបន់បិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ។

1

នៅក្នុងលិខិតខាងលើ បានជម្រាបជូនដល់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាំងឡាយដែលបានទទួលលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ មេត្តាជ្រាបថា យោងតាមប្រការ១ នៃសេចក្តីសម្រេចលេខ ៥៤ សសរ របស់រាជរដ្ឋាភិបាល

ដែលបានបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល ៧ថ្ងៃបន្តទៀត នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញដែលបានផ្តល់ជូន និងអាចប្រើប្រាស់បានរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹងនេះ ដូចខាងក្រោម៖

2