អាជ្ញាធរស្រុកត្រាំកក់ រកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ០១នាក់ មកពីផ្សារនាគមាស

រដ្ឋបាលស្រុកត្រាំកក់ បានចេញសេចក្តីជូនដំណឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ សូមជម្រាបដល់បងប្អូនប្រជាបលរដ្ឋដែលមានមូលដ្ឋាននៅក្នុងស្រុកត្រាំកក់ ជ្រាបថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១

1

បុរសជនជាតិខ្មែរម្នាក់ឈ្មោះ មាស ម៉េងហៀង អាយុ ៣៣ឆ្នាំ បានធ្វើដំណើរវិលត្រលប់ពីផ្សារនាគមាស រាជធានីភ្នំពេញ មកលំនៅស្ថានស្ថិតនៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

អាជ្ញាធរមូលដ្ឋាន និង មន្ត្រីជំនាញសុខាភិបាល បានពិនិត្យសុខភាប និងបញ្ជូនទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាចំប៉ាលើក ឃុំតាភេម។ ហើយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ មន្ត្រីជំនាញសុខាភិបាល បានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ លទ្ធផលឃើញមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹងនេះ ដូចខាងក្រោម៖

2

5

4