អ្នកនាំពាក្យរាជរដ្ឋាភិបាល បង្កើតយន្តការមួយដើម្បីទទួលព័ត៌មាន និងឆ្លើយតបប្រជាពលរដ្ឋក្នុងបរិបទបិទក្រុង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្ដាញសារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្កើតយន្តការមួយក្នុងការសម្របសម្រួល ដើម្បីទទួល និងផ្ដល់ព័ត៌មានពីអ្វីដែលសាធារណៈជនលើកឡើង និងសំណូមពរផ្សេងៗ ជាពិសេស ចំពោះ ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមក្នុងបរិបទទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។

1

ក្នុងន័យនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសម្រេចរៀបចំយន្តការជាប្រចាំក្នុងការតាមដាន និងឆ្លើយឆ្លងជាមួយមហាជន ហើយផ្ដល់ព័ត៌មានទាំងនោះ ជូនអ្នកនាំពាក្យរដ្ឋបាលរាជធានីខេត្ត-ក្រុង ឬតាមបណ្ដារដ្ឋបាលស្រុក-ខណ្ឌ និងរដ្ឋបាលឃុំសង្កាត់នីមួយៗ ដើម្បីជ្រាបជាព័ត៌មាន ដើម្បីមានចំណាត់ការបន្ដ។

ជាមួយគ្នានេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំមន្ត្រីប្រចាំការ ដើម្បីភ្ជាប់ទំនាក់ទំនង ទទួលតាមដាន និងផ្ដល់ដំណឹងជូនសាធារណៈជន ដូចរាយនាមខាងក្រោម ៖

កញ្ញា គុន ស្រីដែន ៖ 092 872 335

លោក មាស ឆសុវឌ្ឍ ៖ 017 966 990

កញ្ញា ស្រ៊ី លីដា ៖ 070 628 560

អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ សូមបណ្ដាញសារព័ត៌មាន និងសាធារណៈជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។

2

ប្រភពពីៈ អ្នកនាំពាក្យរាជរដ្ឋាភិបាល