អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសផ្អាកអាជីវកម្ម ៣ទីតាំងធំៗ ជាបណ្តោះអាសន្ន

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានជូនដឹណឹងដល់ម្ចាស់អាជីវកម្មធំៗ ចំនួន ៣ទីតាំង រួមមាន៖ ១-អាជីវកម្មលក់ដូរនៅផ្សារយាយទូច ញូវ ស្តារ, ២-អាជីវកម្មលក់ដូរនៅផ្សារយាយទូច ញូវ ស្តារ និង មជ្ឈមណ្ឌលពាណិជ្ជកម្មតារាសំណាង ឲ្យបានជ្រាបថា មន្ទីរសុខាភិបាលបានយកសំណាកពីអ្នកលក់ដូរ កម្មករ និយោជិតនៅរោងចក្រ និងប្រជាពលរដ្ឋមួយផ្នែកក្នុងសង្កាត់លេខ១ ហើយលទ្ធផលបញ្ជាក់ថាមាន វិជ្ជមានវីរុសជំងឺកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់។

4

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មទាំង៣ខាងលើ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងសហការជាមួយក្រុមការងារផ្តល់វត្ថុសំណាកដល់ក្រុមឆ្លើយតបជាបន្ទាន់នៃមន្ទីរសុខាភិបាល ដើម្បីវិភាគរកមេរោគកូវីដ-១៩ តាមការកំណត់៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអាននូវសេចក្តីជូនដំណឹងនេះ ដូចខាងក្រោម៖

3

2

1