អ្នកសៀមរាប ២គ្រួសារ ឆ្លងទន្លេបានកូនភ្លោះ ៣នាក់ ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន

សៀមរាប៖ កាលពីព្រឹកមិញនេះ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោកជំទាវ តំណាងឯកឧត្តម សេង ទៀង ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និង សម្តេចគិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនដល់ចៅភ្លោះ ៣នាក់ ចំនួន ២គ្រួសារ ដែលទើបសម្រាលដោយសុវត្ថិភាព នៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។

1

គ្រួសារទី១៖ ឪពុកឈ្មោះ ប៉ុញ ដក់ អាយុ៣៣ឆ្នាំ និងម្តាយឈ្មោះ ហៀប សារី អាយុ៣០ឆ្នាំ អ្នកទាំងពីរមានស្រុកកំណើតនៅភូមិស្រែណូយ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ដោយមានកូនលើកទី១ ម្នាក់ក្នុងបន្ទុក ហើយសម្រាលបានកូនភ្លោះប្រុសចំនួន ៣នាក់ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។

2

3

គ្រួសារទី២៖ ឪពុកឈ្មោះ នួន សីលា អាយុ២៤ឆ្នាំ និងម្តាយឈ្មោះ ជុំ ម៉ាលីនដា អាយុ២៤ឆ្នាំ អ្នកទាំងពីរមានស្រុកកំណើតនៅភូមិគោកច្រេះ សង្កាត់សំរោង សំរោងសំរោង ខេត្តឧត្ថរមានជ័យ សម្រាលបានកូនភ្លោះស្រីចំនួន ៣នាក់ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

4

5

6

អំណោយរបស់សម្តេចតេជោ និងសម្តេចគិតិព្រឹទ្ធបណ្ឌិត ដែលបានប្រគល់ជូនក្នុងគ្រួសារនីមួយៗ រួមមាន៖ អង្ករ ៥០គីឡូក្រាម, ទឹកដោះគោ ២កេស, ស្ករស ៥គីឡូក្រោម, ក្រម៉ា២, សារ៉ុង២ និងថវិកា៥លានរៀល ។

ក្នុងឱកាសនោះដែរ ឯកឧត្តម មានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេសចំពោះគ្រួសារ សម្រាលបានកូនភ្លោះ ៣នាក់ ដោយសម្តេចបានចាត់ទុកជាចៅរបស់សម្តេច និងទទួលបានអំណោយដូចៗគ្នា ដោយពុំមានប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ៕ ប្រភពពីៈ មន្ទីរព័ត៌មានខេត្តសៀមរាប