សូមចូលរួមសោ.កស្ដាយផង! នាវាមុជទឹករបស់ឥណ្ឌូនេស៊ីដែលបាត់ខ្លួន បានរកឃើញហើយ នាវិកស្លា.ប់ទាំងអស់

យោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា ក្រោយនាវាមុជទឹក KRI Nanggala 402 បាត់ការទាក់ទងភ្លាមៗកាលពីថ្ងៃទី២១ ខែមេសាកន្លងទៅ ឥណ្ឌូនេស៊ីបានបញ្ចេញទាហានជាច្រើនរយនាក់ យន្តហោះយោធា និងនាវាសង្គ្រាម ជាច្រើនគ្រឿងទៅស្វែងរក។

1

ប្រទេសជិតខាងដូចជា ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌា រួមទាំងសហរដ្ឋ អាមេរិក និងអូស្ត្រាលី ក៏បានបញ្ជូននាវាសង្គ្រោះបន្ទាន់ដើម្បីផ្តុំការស្រាវជ្រាវក្នុងរង្វង់ ៣០គីឡូម៉ែត្រការ៉េ។

2

តែគួរឱ្យស្ដាយកាលពីថ្ងៃទី២៥ ខែមេសានេះ KRI Nanggala 402 ត្រូវបាននាវាមុជទឹកសង្គ្រោះរបស់សិង្ហបុរី MV SWIFT RESCUE រកឃើញថាបានបាក់ជា ៣កំណាត់ លិចក្នុងបាតសមុទ្រជម្រៅ ៨៥០ម៉ែត្រ ហើយនាវិក ទាំង ៥៣នាក់ បានបាត់បង់ជីវិតទាំងអស់៕

INDONESIA MILITARY SUBMARINE

4

5

6