ចែកគ្នាដឹង! ការពារជំងឺមហារីកស្បែកអ្នកត្រូវលាបឡេប្រភេទនេះ សូម្បីតែពេលមានភ្លៀង

ហុងកុង៖ តាំងពីវ័យជំទង់របស់នាងរហូតដល់អាយុ ៣០ ឆ្នាំនាង Adele Hughes គឺជាមនុស្សដែលចូលចិត្តការសម្ងួតស្បែកនាងធំឡើងនៅទីក្រុង Liverpool នៅភាគពាយព្យ ប្រទេសអង់គ្លេស នាងតែងតែគេងហាលថ្ងៃនៅឆ្នេរសមុទ្រ ក្នុងប្រទេសអឺរ៉ុបដោយប្រើឡេការពារកម្តៅថ្ងៃ SPF 8 ដោយសង្ឃឹមថានឹងធ្វើឲ្យស្បែកនាងមានពណ៌ទង់ដែង។

2

5

ការធ្វើដូចនេះបានបន្តនៅពេលនាងផ្លាស់ទៅរស់នៅក្នុងទីក្រុងហុងកុងក្នុងឆ្នាំ ២០០៨ ជាមួយមិត្តប្រុសរបស់នាងដែលឥឡូវក្លាយជាប្តីរបស់នាង។ ពេលនេះនាងមានការសោកស្តាយចំពោះការប៉ះពាល់កាំរស្មីយូវីរាប់ទសវត្សដែលនាំឲ្យនាងកើតជំងឺមហារីកស្បែកដំណាក់កាលទី ៣បន្ទាប់ពីធ្វើរោគវិនិច្ឆ័យក្នុងឆ្នាំ ២០១៩ ។ នាងនិយាយថា“ ខ្ញុំមិនចង់បង្ហាញស្បែករបស់ខ្ញុំទេនៅពេលស្បែកខ្ញុំមានស្លាកស្នាម។ មនុស្សប្រហែលមិនយល់ទេថា ព្រះអាទិត្យមានគ្រោះថ្នាក់ខ្លាំងប៉ុណ្ណា។

3

នៅរដូវក្តៅឆ្នាំ ២០១៩ ដុំមួយបានលេចចេញមកលើកញ្ចឹងករបស់នាងប៉ុន្តែនាងទុកវាចោលហើយវាស្រកទៅវិញ។ នៅខែវិច្ឆិកាឆ្នាំដដែលនាងបានទៅជួបគ្រូពេទ្យ។ ក្រោយមកនៅខែនោះគ្រូពេទ្យជំនាញខាងសើស្បែក បានយកប្រជុយចំនួន០៣ ដែលគួរអោយសង្ស័យនៅលើសុដន់ ខ្នង និងដងខ្លួន បន្ទាប់មកនាងបានទៅវិស្សមកាលជាមួយគ្រួសារនៅ Lapland ដោយគិតថាវាមិនអីទេ។

1

ត្រលប់មកហុងកុងវិញ និងបានទៅមន្ទីរពេទ្យជាមួយកូនស្រីរបស់នាងដើម្បីយកលទ្ធផលនៃការពិនិត្យ ការពិនិត្យនោះបានបង្ហាញថាប្រជុ្រយ០២ ក្នុងចំណោយ០៣ ដែលបានយកងនោះគឺកើតជំងឺមហារីក។ ការធ្វើតេស្តិ៍បានបង្ហាញថានាងមានជំងឺមហារីកស្បែកនៅលើសុដន់ និងជំងឺមហារីកស្បែកនៅលើខ្នងរបស់នាង កោសិកាមហារីកនេះបានរាលដាលដល់ដំណាក់កាលទី ៣ ទៅហើយ។

Hughes បានធ្វើសមាធិតាមមិត្តភក្តិរបស់នាងណែនាំតាមរយៈវីដេអូយូធូបសម្រាប់ជួយនាងកុំឲ្យកើតទុក្ខខ្លាំង។ នាងអនុវត្តវាជារៀងរាល់ថ្ងៃដើម្បីឲ្យនាងកុំខ្វាយខ្វល់ និងធ្វើឲ្យសម្រាកបានស្រួល។

4

Hughes បានបង្រៀនកូនស្រីរបស់នាង (អាយុ ៨ និង ៩ ឆ្នាំ) ពីសារៈសំខាន់នៃការថែរក្សាស្បែករបស់ពួកគេដែលជាសរីរាង្គសំខាន់បំផុតរបស់រាងកាយ។ ពេលណានៅចេញក្រៅបើពួកគេមិនពាក់មួក និងមិនមានអាវកាក់ទេ ត្រូវតែលាបឡេការពារកម្តៅថ្ងៃ។

នាងបន្ថែមថា“ ខ្ញុំបានប្រាប់ដល់កូនៗ ថាឡេការពារកម្តៅថ្ងៃគឺសំខាន់ដូចការសម្អាតធ្មេញរាល់ព្រឹកដែរ” ហើយវាត្រូវធ្វើជាប្រចាំថ្ងៃសូម្បីតែនៅរដូវរងារ ឬពេលមានភ្លៀងក៏ដោយ។

6

វិជ្ជបណ្ឌិត Tang មានប្រសាសន៍ថាមានការយល់ច្រឡំ ថាការបំផ្លាញស្បែកគឺកើតឡើងតែនៅពេលមានពន្លឺថ្ងៃប៉ុណ្ណោះ។ នាងពន្យល់ថា“ វាកើតឡើងសូម្បីតែនៅថ្ងៃដែលមានពពកអាប់អួ ព្រោះពន្លឺកាំរស្មីយូវីនៅតែអាចឆ្លងកាត់ពពកបាន ដូច្នេះការខូចខាតស្បែកដោយកាំរស្មីយូវីនៅតែកើតមាន ដូចនេះអ្នកនៅតែត្រូវលាបឡេការពារកម្តៅថ្ងៃជារៀងរាល់ពេល” ។ វិជ្ជបណ្ឌិត Tang បានណែនាំបន្ថែមថា ប្រសិនបើនៅខាងក្រៅយូរ អ្នកគួរតែលាបឡេការពារកម្តៅថ្ងៃប្រភេទក្រាស់ SPF 30 និង PA +++ (UVA ខ្ពស់) ហើយលាបវាឱ្យបានទៀងទាត់។